ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ផ្ញើសាររំលែកទុក្ខចំពោះ មរណភាពម្ដាយបង្កើត លោក ប៉ែត សារ៉ាត់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជួន បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្ដាល និងក្រុមគ្រួសារ ដែលឧបាសិកា ទូច ស៊ុយ ត្រូវជាមាតា បង្កើតរបស់លោក ប៉ែត សារ៉ាត់ ទទួល​មរណភាព ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ១០កើត​ ខែ​ទុតិយាសាឍ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ក្នុង​ជន្មាយុ​ ៨៣ឆ្នាំ​ ដោយ​ជរាពាធ​ ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយ លោក និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវអ្នកមានគុណ ជាមាតាបង្កើត មាតាក្មេក ជីដូន និងជីដូនទួត ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសិកា ទូច ស៊ុយ បានតស៊ូ ចិញ្ចឹមបីបាច់ថែរក្សា រៀបចំទុកដាក់កូនចៅ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញវន្ត និងជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមលំឱនកាយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសិកា ទូច ស៊ុយ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

To Top