ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងប្រើប្រាស់គ្រាប់រ៉ូក្កែត របស់កូរ៉េខាងជើង

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនកំពុងប្រើប្រាស់និងប្រតិបត្តិការវាយប្រហារមកលើទីតាំងនៃកងកម្លាំងយោធារបស់រុស្សី ជាច្រើនកន្លែងដោយគ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើង។

ប្រភពដដែលបានបញ្ជាក់ទៀតថា៖ គ្រាប់រំសេវដែលត្រូវបានប្រើប្រាស់នោះត្រូវបានគេចោទសួរនិងបង្ហាញដល់អ្នកកាសែត ដោយកងទ័ពរបស់ក្រុងគៀវ ដែលកំពុងប្រតិបត្តិការគ្រាប់រ៉ុក្កែត Grad សម័យសូវៀត នៅជិតទីក្រុង Artyomovsk នៃតំបន់Bakhmutដែលគ្រប់គ្រងដោយរុស្ស៊ី។

ក្រុមអ្នកជំនាញនិងតាមដានព័ត៌មានរបស់អាវុធបានបញ្ជាក់ថាសញ្ញាសម្គាល់នៅលើគ្រាប់រ៉ុក្កែត បានបង្ហាញថា អាវុធទាំងនោះគឺត្រូវបានផលិតដោយទីក្រុងព្យុងយ៉ាងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០ ។

របាយការណ៍នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Shoigu បាន​លើក​ឡើង​អំពីប្រវត្តិ​សាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​សម្បូរ​បែបរវាង​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី ដោយ​បង្ហាញ​ការ​ជឿជាក់​ថា ទំនាក់ទំនង​ទាំង​នោះ​នឹង​ត្រូវ​បាន​ជំរុញ​បន្ថែម​ទៀតផងដែរនាពេលអនាគត៕ ប្រែសម្រួល៖ស៊ុនលី

To Top