ព័ត៌មានអន្តរជាតិ

ទាហានកុម្ម៉ង់ដូអ៊ុយក្រែន ជាង ២០០០នាក់ កំពុងហ្វឹកហាត់នៅអង់គ្លេស ដើម្បីត្រៀមដណ្តើមយកតំបន់គ្រីមៀ ពីរុស្ស៊ី នៅមុនបុណ្យណូអែល

រូបភាពពី៖​ AFP

បរទេស៖ ទីក្រុងឡុងដ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់សង្គ្រាមប្រូកស៊ី ឬហៅថា សង្គ្រាមតំណាងរបស់អង្គការណាតូប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង ១៧ ៥០០ និងរហូតដល់ ២០ ០០០ នាក់ទៀតនៅក្នុងឆ្នាំខាងមុខនេះ ការផ្តល់ជំនួយយោធាជាង ៥,៦ ពាន់លានផោន (៧,២ ពាន់លានដុល្លារ) និងការបំផ្លិចបំផ្លាញដោយចេតនាកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលមានសក្តានុពលនៅនិទាឃរដូវឆ្នាំ ២០២២។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេសថា យោធារបស់ចក្រភពអង់គ្លេស បានប្រមូលផ្តុំកងទ័ពអ៊ុយក្រែន ជាង ២០០០ នាក់នៅឯកន្លែងហ្វឹកហ្វឺនមួយនៅភាគនិរតីនៃចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលពួកគេសម្រាប់ការលុកលុយដែលអាចកើតមាននៅតំបន់គ្រីមៀ។

កងកុម្ម៉ង់ដូ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានគាំទ្រដោយការវាយប្រហារពីលើអាកាស លើដី និងក្នុងសមុទ្រនៅពេលដាក់ពង្រាយនោះ កំពុងត្រូវបានហ្វឹកហាត់នៅជំរុំសមរភូមិ Okehampton ក្នុង Dartmoor ដើម្បីព្យាយាមដណ្តើមយកឧបទ្វីប គ្រីមៀ “មុនបុណ្យណូអែល”។

ប្រភពយោធាជាន់ខ្ពស់របស់ចក្រភពអង់គ្លេសបាននិយាយថា «ប្រតិបត្តិការដើម្បីដណ្តើមយក [គ្រីមេ] ឡើងវិញនឹងក្លាយជាការវាយលុកជាច្រើនលើកងកម្លាំងរុស្ស៊ី»។

ការហ្វឹកហ្វឺននេះត្រូវបានគេរាយការណ៍ថាត្រូវបានធ្វើឡើងដោយបុគ្គលិកមកពី 42 Commando មកពីកងពលតូច Commando 3 វរជនរបស់ Royal Marines ដែលបានបង្កើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទី២ ហើយត្រូវបានគេដាក់ពង្រាយយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមត្រជាក់ និងជម្លោះក្រោយសង្រ្គាមត្រជាក់រួមទាំងវិបត្តិ Suez Crisis វិបត្តិ Malvinas ឆ្នាំ ១៩៨២ សង្គ្រាមឈូងសមុទ្រ, សង្គ្រាមនៅអាហ្វហ្គានីស្ថាន និងការឈ្លានពានប្រទេសអ៊ីរ៉ាក់ នៅឆ្នាំ ២០០៣ ៕​​ ប្រែសម្រួលៈ ណៃ តុលា

To Top