ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា ផ្ញើសារលិខិត គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។

សូម សម្តេចតេជោនាយករដ្ឋមន្ត្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ។ សូម សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top