ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យភាគីពាក់ព័ន្ធចុះសិក្សា កែលម្អមហាវិថី ម៉ៅសេទុងទៅ ជាមហាវិថី អមផ្លូវថ្មើរជើងថ្មីមួយខ្សែទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាក្នុងការកែ លម្អមហាវិថីម៉ៅសេទុង ទៅជាមហាវិថី អមដោយផ្លូវថ្មើរជើង ថ្មីមួយខ្សែបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ។

នេះបើយោងតាមកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌចំការមន នៅសៀលថ្ងៃ២១ កុម្ភៈ៕

To Top