អាមេរិក បានផ្សាយអត្ថបទនា ពេលចុងក្រោយនេះ ដោយលាតត្រដាង អំពីរដ្ឋាភិបាលអាមេរិក ដែលបានលូតដៃផ្ទាល់ដល់កិច្ចការផ្ទៃក្នុង របស់ប្រទេស ប៉ាគីស្ថាន ហើយគ្រោងដកហូតមុខតំណែង នៃនាយករដ្ឋមន្ត្រី ដោយសារមិនពេញចិត្ត ចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលដឹកនាំដោយ លោក Imran Khanអតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សសកម្មភាព យុត្តិធម៌ប៉ាគីស្ថាន ដែលបានចាត់វិធានការ អព្យាក្រឹតការទូត ចំពោះការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន ។
បណ្តាញ«The Intercept»នេះទទួលបានឯកសារ សម្ងាត់ពីរដ្ឋាភិបាលប៉ាគីស្ថានមួយច្បាប់ ដែលផ្តល់ដោយរដ្ឋមន្ត្រី ភាគីយោធាប៉ាគីស្ថាន ។ ឯកសារនេះជាសារទូរលេខ សម្ងាត់ការទូត ដែលផ្ញើមកវិញ ដោយលោក Asad Majeed Khanឯកអគ្គរដ្ឋទូត ប្រទេសប៉ាគីស្ថាន ប្រចាំអាមេរិក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។ ក្នុងសារនេះបានកត់ត្រាខ្លឹមសារ សន្ទនា របស់លោកជាមួយលោក Donald Lu ឧបការីនៃរដ្ឋមន្ត្រីការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ី ខាងត្បូង និងអាស៊ីកណ្តាល នាពេលនោះនៅក្នុង ពិធីជប់លៀងថ្ងៃត្រង់មួយ ។
ក្នុងសារទូរលេខនេះ លោក Asad Majeed Khan បានសរសេរថាក្នុងនាមជាតំណាង រដ្ឋាភិបាល អាមេរិកលោកDonald Luបានវាយទម្លុះការសម្តែងការ គួរសមការទូតពោលគឺមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ ព្រមទាំងបានសម្តែងការ មិនពេញចិត្តចំពោះគោលនយោបាយ របស់ប៉ាគីស្ថាន ដោយផ្ទាល់តែម្តង ហើយថែមទាំង បានថ្លែងថា មានតែទម្លាក់លោក នាយករដ្ឋមន្ត្រី Imran Khan ឱ្យចុះចេញពីមុខតំណែងនោះទេ ទើបប៉ាគីស្ថាន អាចទទួលបានការ អធ្យាស្រ័យពីអាមេរិកបាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន