ព័ត៌មានអន្តរជាតិ

លោក Zelensky អាចនឹងបណ្តេញ រដ្ឋមន្ត្រីការពារជាតិ ចេញពីតំណែង

ប្រភព៖ AFP

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងស្វែងរកបេក្ខភាពថ្មីម្នាក់ ដើម្បីមកជំនួសតំណែង របស់លោករដ្ឋមន្ត្រីការពារជាតិ បច្ចុប្បន្ន Aleksey Reznikov នេះបើយោងតាមប្រភពពត៌មាន ក្នុងស្រុកមួយបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ។

ប្រភពដដែលបានគូសបញ្ជាក់ថា លទ្ធភាព នៃការបណ្តេញលោក Reznikov ចេញពីតំណែងគឺមានកម្រិតខ្ពស់ ហើយមកទល់ពេលនេះ មានបេក្ខភាពថ្មីចំនួន២រូបហើយ ដែលមានសក្តានុពលនិងអទិភាពបំផុត សម្រាប់តំណែងដ៏សំខាន់នេះ។

កាសែត RT បានសរសេរថាក្នុងនោះរដ្ឋមន្ត្រី នៃក្រសួងហេដ្ឋា រចនាសម្ព័ន្ធលោក Alexander Kubrakov និងរដ្ឋមន្ត្រីយុទ្ធសាស្ត្រឧស្សាហកម្ម Alexander Kamyshin គឺជាអ្នកនាំមុខគេ ប៉ុន្តែមិនទាន់ច្បាស់ទេថា នឹងមានបេក្ខភាពផ្សេងណាទៀត។

គួរឲ្យដឹងដែរថា កន្លងមក លោកប្រធានាធិបតី Zelensky ធ្លាប់បានបណ្តេញ មន្ត្រីជាន់ខ្ពស់មួយរូប ក្នុងតំណែងជាប្រេសិតពិសេស តំណាងប្រចាំនៅទីក្រុងឡុង ម្តងហើយ បន្ទាប់ពីបុរសរូបនោះបានរិះគន់ សេចក្តីថ្លែងការណ៍ របស់លោក Zelensky នៅក្នុងកិច្ចប្រជុំអង្គការណាតូ កាលពីខែកក្កដា ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ គេនៅពុំទាន់ច្បាស់ឬដឹង ពីមូលហេតុដែលមេដឹកនាំអ៊ុយក្រែន រូបនេះចង់បណ្តេញរដ្ឋមន្ត្រី ក្រសួងការពារជាតិនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top