ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីបច្ចេកវិទ្យាចិនថា វ៉ាក់សាំងកូរ៉ូណាវ៉ាវី នឹងត្រូវបញ្ជូនទៅ ធ្វើការសាកល្បងគ្លីនិក កាលពីខែមេសា

បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា មានដើមកំណើតនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិនកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ជាង ២៥ ប្រទេសទូទាំងពិភពលោក។

យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មានចិនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនលោក Xu Nanping បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា វ៉ាក់សាំងការពារជំងឺរលាកសួតថ្មីនេះ នឹងត្រូវបញ្ជូនទៅធ្វើការសាកល្បង ភ្លាមៗនៅចុងខែមេសា។

លោក Xu បានប្រាប់អ្នកយកព័ត៌មានថា “ បើនិយាយអំពីការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង មានផ្លូវជាច្រើនត្រូវបានដាក់ពង្រាយ ស្របគ្នាដើម្បីជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍ។ វ៉ាក់សាំងលឿនបំផុតត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តសម្រាប់ការសាកល្បង ព្យាបាលនៅចុងខែមេសានេះ។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ ផ្លូវបច្ចេកទេសផ្សេងៗនៅក្នុងប្រទេសចិន ជាទូទៅត្រូវបានធ្វើជាមួយប្រទេសបរទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top