ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ៨គីឡូក្រាម ចាប់ខ្លួនឧក្រិដ្ឋជនចិនតៃវ៉ាន់ម្នាក់ នៅខណ្ឌបឹងកេងកង

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជន ជនជាតិចិន(តៃវ៉ាន់) ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៧,៩៤៤ ក្រាម ។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) ដឹកនាំដោយឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ និងវត្ថុតាងមួយចំនួន ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់) ។
វត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម និងទូរស័ព្ទ ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top