បាដាដ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី៣០ ខែតុលា បានសរសេរថាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំ នៅអ៊ីរ៉ាក់លោកស្រីJeanine Hennis-Plasschaert onកាលពីថ្ងៃអង្គារបានធ្វើការអំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិមួយក្នុងការដោះស្រាយ បញ្ហាតវ៉ាប្រឆាំង ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោកស្រីបានមានប្រសាស ថាការធ្វើបាតុកម្មនៅទូទាំង ប្រទេសអ៊ីរ៉ាក់ជាពិសេស នៅតំបន់Karbala កំពុងមានភាពគួរឲ្យភ័យខ្លាចខ្លាំង ឡើងខណៈដែលរបាយការណ៍ ដែលប្រមូលបានពីសាក្សី បានបង្ហាញថាការប្រើប្រាស់កម្លាំង ត្រូវបានធ្វើឡើងយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងក្រុមបាតុករដែលបណ្តាល ឱ្យមានមនុស្សស្លាប់និងរបួសកាន់តែ ច្រើនឡើង។
ក្នុងថ្ងៃដដែលនៃការអំពាវនាវនោះ ផងដែរអាជ្ញាធរអ៊ីរ៉ាក់បាន និយាយថាក្រុមបាតុករនិងសមាជិកសន្តិសុខជាច្រើននាក់ បានរងរបួសនៅកណ្តាលទីក្រុង Karbala ក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល ជុំវិញភាពអត់ការងារធ្វើអំពើពុក រលួយនិងកង្វះសេវាកម្មសាធារណៈនៅតែបន្ត កើតឡើង៕