បរទេស៖ យោងតាមការអង្គការ Save the Children បានឲ្យដឹងថា ចាប់តាំងតែពីមានការប្រយុទ្ធគ្នារវាងក្រុមកងកម្លាំងនិងទាហានប៉ារ៉ារដ្ឋាភិបាលកន្លងមកបច្ចុប្បន្នកុមារតូចៗ ប្រមាណជា៤៩៨នាក់នៅក្នុងប្រទេសស៊ូដង់ ហើយដែលបានបាត់បង់ជីវិតដោយសារតែកង្វះខាតអាហារទទួលប្រចាំថ្ងៃ។
យោងតាមការចេញផ្សាយរបស់ RT អង្គការនេះបានសរសេររៀបរាប់ទៀតថា៖ ពួកយើងមិនដែលធ្លាប់គិតទេថា ពួកយើងនឹងជួបប្រទះហេតុការណ៍ ដែលមានកុមារស្លាប់បាត់បង់ជីវិតច្រើនបែបនេះប៉ុន្តែពេលនេះវាបានក្លាយទៅជាការពិតហើយ នៅក្នុងប្រទេសស៊ូដង់។
អង្គការ Save the Children បានចាប់ផ្តើមកត់ត្រាចំនួនកុមារបាត់បង់ជិវិតដោយអត់មានចំណីអាហារទទួលគ្រប់គ្រាន់ នេះចតាំងតែពីពេលដែលជម្លោះក្នុងប្រទេសកើតឡើង កាលពីពាក់កណ្តាលខែមេសាមកម្ល៉េះខណៈដែលកុមារដល់ទៅ៣១០០០នាក់ទៀតកំពុងរស់នៅដោយគ្មានសារធាតុចិញ្ចឹមរាងកាយគ្រប់គ្រាន់ និងកំពុងមានជំងឺនៅទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក្តីអង្គការដដែលនេះបានបញ្ជាក់ដែរថា ទីតាំងជួយសង្គ្រោះរបស់ខ្លួនដែលមានចំនួន១០៨កន្លែងទូទាំងប្រទេសនោះ នៅដំណើរការនៅឡើយតែគ្រាន់ថា មិនអាចដោះស្រាយបញ្ហានេះដោយរបៀបណានោះទេពីព្រោះថា ស្តុកអាហាររបស់ខ្លួនៅពេលនេះមានកម្រិតទាបបំផុត៕ ប្រែសម្រួល៖ស៊ុនលី