ព័ត៌មានអន្តរជាតិ

យោធា៖ ពលរដ្ឋស៊ីរី ប្រមាណ៧០០នាក់ ព្យាយាមរត់ភៀសខ្លួនចូលក្នុងប្រទេសលីបង់

រូបភាពពី៖​ AFP

បេរ៉ូត៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា បញ្ជាការកងទ័ពរបស់ប្រទេសលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់បានរារាំងជនជាតិស៊ីរីប្រមាណ៧០០នាក់ពីការចូលមកក្នុងប្រទេសលីបង់ដោយខុសច្បាប់ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ។
បញ្ជាការខាងលើបានបញ្ជាក់ថា ជនជាតិស៊ីរី ទាំងនោះត្រូវបានស្ទាក់ចាប់នៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នាកាលពីសប្តាហ៍មុន ។

កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ បាននឹងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរជនភៀសខ្លួនស៊ីរី ។គួរបញ្ជាក់ថា ជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់លីបង់ ហើយវត្តមានដ៏ធំ នៃជនភៀសខ្លួនស៊ីរី បានធ្វើឱ្យមានភាពតានតឹងលើធនធានរបស់ប្រទេសលីបង់ និងបង្កើតការមិនសប្បាយចិត្តយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top