ម៉ូស្គូ ៖ ទីភ្នាក់ងារដាក់ឱ្យនៅ ដាច់ពីគេរបស់រុស្ស៊ី បានរឹតបន្តឹងការគ្រប់គ្រងគុណភាព លើអាហារសមុទ្រដែលនាំចូលពីប្រទេសជប៉ុន បន្ទាប់ពីការចាប់ ផ្តើមបញ្ចេញ ទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានបញ្ចេញទឹកវិទ្យុសកម្ម កាលពីថ្ងៃព្រហស្បតិ៍ សេវាសហព័ន្ធ សម្រាប់ការត្រួតពិនិត្យបសុពេទ្យ និងអនាម័យបានឲ្យដឹងថា ប្រទេសរុស្ស៊ី ចែករំលែកក្តីបារម្ភ របស់ប្រទេសជាច្រើនទាក់ទងនឹងផលប៉ះពាល់ នៃការបង្ហូរទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ មកលើសុវត្ថិភាពចំណីអាហារ ដូច្នេះទីភ្នាក់ងារនេះណែនាំរបបនៃការពង្រឹង ការត្រួតពិនិត្យលើប៉ារ៉ាម៉ែត្រវិទ្យុសកម្ម លើត្រី និងអាហារសមុទ្រនាំចូលពីប្រទេសជប៉ុន ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា “ប្រសិនបើមានសារធាតុវិទ្យុ សកម្មលើសត្រូវបានរកឃើញ វិធានការរឹតត្បិតនឹងត្រូវធ្វើឡើង ទាក់ទងនឹងការផ្គត់ផ្គង់ទំនិញ បែបនេះពីប្រទេសជប៉ុន”។
ទោះបីជាមានការបរិហារ យ៉ាងទូលំទូលាយ ទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមបញ្ចេញ ទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ៕
ប្រែសម្រួល ឈូក បូរ៉ា