ព័ត៌មានអន្តរជាតិ

សារមន្ទីរនៅអង់គ្លេស កំពុងស្វែងរកវត្ថុបុរណា ដែលត្រូវបានចោរលួចយក ទៅបាត់ប្រហែល ២.០០០មុខ

រូបភាព៖ Afp

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក George Osborne ប្រធានសារមន្ទីរបានឲ្យដឹងថា វត្ថុបុរាណប្រហែល២.០០០មុខ រួមទាំងគ្រឿងអលង្ការមាស និងត្បូងត្រូវបានចោរលួចយកចេញ ពីសារមន្ទីរអង់គ្លេស ក្នុងរយៈពេលមុនៗ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រមូលមកវិញ កំពុងដំណើរការ ។

សារមន្ទីរ គឺជាកន្លែងទាក់ទាញ ដ៏ពេញនិយមបំផុតមួយ របស់ទីក្រុងឡុងដ៍ ដែលកំណប់ទ្រព្យរួមមាន Rosetta Stone ដែលជាវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប ដែលមានចារឹកអក្សរ hieroglyphs និងអត្ថបទផ្សេងទៀត បានឲ្យដឹងកាលពីសប្តាហ៍មុនថា បុគ្គលិកម្នាក់ត្រូវបានបណ្តេញចេញ ក្រោយពីវត្ថុបុរាណ ដែលមានអាយុកាល តាំងពីសតវត្សទី១៥មុនគ.ស ដល់សតវត្សទី១៩ នៃគ.ស ត្រូវបានគេយកចេញ បាត់ពីក្នុងឃ្លាំង ។

លោក Hartwig Fischer នាយកសារមន្ទីរ បានលើកឡើងកាលពីថ្ងៃសុក្រថា លោកនឹងចុះចេញពីតំណែង ក្រោយពីទទួលស្គាល់ថា បានបរាជ័យ ក្នុងការស៊ើបអង្កេតរបស់ខ្លួន លើការលួចយកវត្ថុពីការប្រមូលយកមកវិញ របស់សារមន្ទីរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top