ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះគ្មានមនុស្សបើក វាយប្រហារលើយន្តហោះដឹកទំនិញ Il-76 នៅឯអាកាសយានដ្ឋាន Pskov ភាគខាងលិច រុស្ស៊ី

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះគ្មានមនុស្សបើក បានបើការវាយប្រហារមកលើយន្តហោះដឹកទំនិញ Il-76 នៅឯព្រលានយន្តហោះ Pskov ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះដឹកជញ្ជូន Il-76 ត្រូវបានខូចខាតនៅក្នុងអំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯអាកាសយានដ្ឋាន Pskov ដែលស្ថិតនៅភាគខាងលិច នៃប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ ។
លោក Mikhail Vedernikov អភិបាលតំបន់ Pskov បានលើកឡើងថា មិនមានជនរងគ្រោះនោះទេ យោងតាមព័ត៌មានបឋម ហើយទំហំនៃការបំផ្លិចបំផ្លាញកំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់សិន ។

គេបានដឹងថា Pskov គឺជាទីក្រុងមួយនៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយ២០គីឡូម៉ែត្រនៅភាគខាងកើត នៃព្រំដែន នៃប្រទេស អេស្តូនី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top