ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្ងៃទី២៩ សីហា បានជូនដំណឹងពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីមានសំណួរសំខាន់ៗជាច្រើន ពីសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ក្រោយពីលទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧អំពីការប្រកាសទ្រព្យសម្បត្តិក្រោយចូលកាន់តំណែង ។ ចំពោះការ ប្រកាស នឹងត្រូវធ្វើឡើងតាមរបប២ឆ្នាំ ដោយអាចពីដើមខែមករា ឆ្នាំ២០២៤ឬដើមខែមករា ឆ្នាំ២០២៥ ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសលម្អិតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ៖