ហុងកុង៖ ព្យុះទីហ្វុង Saola បានបោកបក់ទូទាំងប្រទេសចិន និងតំបន់ភាគខាងត្បូង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំផ្លិចបំផ្លាញដើមឈើ និងធ្វើឲ្យខូចខាតបង្អួចអគារ នៅក្នុងទីក្រុងហុងកុង ទោះបីជាទីក្រុងដ៏ធំនេះ បានជៀសផុតពីការវាយលុក ដោយផ្ទាល់ ដែលគួរឱ្យភ័យខ្លាច ពីព្យុះដ៏ខ្លាំងបំផុតមួយ នៅក្នុងតំបន់ ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ ។
គេបានដឹងថា មនុស្សរាប់សិបលាននាក់ នៅតំបន់ឆ្នេរ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល នៃភាគខាងត្បូងប្រទេសចិន បានជ្រកកោនក្នុងផ្ទះកាលពីថ្ងៃសុក្រ នៅមុនពេលព្យុះនេះមកដល់ ។
ព្យុះទីហ្វុង Saola បានបង្កឱ្យមានកម្រិត គំរាមកំហែងខ្ពស់បំផុត ដល់ក្រុងហុងកុងកាលពីល្ងាចថ្ងៃសុក្រ ដែលកើតឡើង១៦លើកចាប់តាំងពីសង្គ្រាមលោកលើកទី២ និងបានចុះបញ្ជីជាខ្យល់ព្យុះ ដែលមានកម្លាមងបក់ ប្រហែល២១០គីឡូម៉ែត្រក្នុង១ម៉ោង នៅកម្រិតខ្ពស់បំផុតរបស់ព្យុះនេះ ។
ព្យុះនេះបានបន្ទាបកម្រិតនៅមុនថ្ងៃរះនៅថ្ងៃសៅរ៍នេះ ខណៈដែលព្យុះទីហ្វុងបានឆ្លងកាត់ទីក្រុង និងមានដានឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រនៃប្រទេសចិនដីគោក ដែលជាកន្លែងដែលព្យុះនេះបានចុះខ្សោយទៅជាព្យុះត្រូពិចកម្រិតធ្ងន់វិញ ។
គិតមកទល់ពេលនេះ ក្រុងហុងកុងមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងការខូចខាតតិចជាងអ្វីដែលបានបង្កើតឡើងដោយព្យុះទីហ្វុង Mangkhut ដ៏មានឥទ្ធិពលឆ្នាំ២០១៨នោះទេ ប៉ុន្តែអាជ្ញាធរបានព្រមានប្រជាជនឱ្យនៅឆ្ងាយពីច្រាំងទន្លេ ដោយសារព្យុះ Saola នៅតែវាយលុកយ៉ាងខ្លាំងដដែល ៕
ដោយ៖ ម៉ៅ បុប្ផាមករា