ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូល ពាណិជ្ជកម្ម សេវាកម្មពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៣

ថ្ងៃទី ២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៣ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ៤៥ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិននឹងបន្តជំរុញការ បើកទូលាយកម្រិតខ្ពស់ ដើម្បីផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសនានាក្នុងការបើកទូលាយនិងសហប្រតិបត្តិការ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាក្នុងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្នតាមរយៈការបើកទូលាយសេវាកម្ម ជំរុញការតភ្ជាប់អន្តរនិងសមាហរណកម្មតាមរយៈកិច្ចសហប្រតិបត្តិការសេវាកម្ម ជំរុញសន្ទុះនៃការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតសេវាកម្មនិងបង្កើតអនាគតដ៏ល្អប្រសើរតាមរយៈការចែករំលែកសេវាកម្ម ដើម្បីជំរុញសេដ្ឋកិច្ចសកលដើរនៅលើផ្លូវស្តារឡើងវិញប្រកបដោយនិរន្តរភាព ។

លោក Xi Jinping បានគូសបញ្ជាក់ថា យើងនឹងចែករំលែកផ្លែផ្កានៃការធ្វើទំនើបកម្មតាមបែបចិន ។ ផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ពន្លឿនការកសាងទីផ្សារក្នុងស្រុក ពង្រីកការនាំចូលសេវាកម្មគុណភាពខ្ពស់ ជំរុញនិងពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកខ្លាំងលើចំណេះដឹង ប្រើប្រាស់ឱកាសទីផ្សារដ៏ធំធេងរបស់ប្រទេសចិនផ្តល់នូវកម្លាំងអភិវឌ្ឍន៍ថ្មីដល់ពិភពលោកនិងផ្តល់សេវាកម្មកាន់តែច្រើននិងកាន់តែប្រសើរឡើងសម្រាប់ពិភពលោកទាំងមូលតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បង្កើនអារម្មណ៍នៃការទទួលបានរបស់ប្រជាជនពិភពលោក ។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនលើកនេះធ្វើឡើងក្រោមប្រធានបទ”ការបើកទូលាយនាំមកការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនាំមកអនាគតឈ្នះ-ឈ្នះ” នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាវេទិកាសម្រាប់ពង្រីកការបើកទូលាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងការច្នៃប្រឌិតឈានមុខគេ ដើម្បីបង្កើតការឯកភាពគ្នា បង្កើនទំនុកចិត្តនិងប្រមូលផ្តុំកម្លាំងសម្រាប់ការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្មពិភពលោកនិងពាណិជ្ជកម្មលើសេវាកម្ម ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top