ព័ត៌មានអន្តរជាតិ

អូគីណាវ៉ា សម្រេចសាងសង់ទីតាំងចុះចត សម្រាប់យោធាថ្មីមួយឲ្យកងទ័ពអាមេរិក

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការរបស់ទីក្រុងតូក្យូ បានប្រកាសឲ្យខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ក្នុងការអនុញ្ញាតិឱ្យសាងសង់ផ្លូវអាកាសថ្មីរបស់កងម៉ារីនអាមេរិក នៅលើកោះនេះខណៈដែលកំពុងមានផ្ទុះការតវ៉ាប្រឆាំងពីសាធារណៈចំពោះការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

ប្រភពដដែលបានសរសេរទៀតថា ផែនការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកណ្តាលនៅទីក្រុងតូក្យូ គឺជារឿងដែលត្រឹមត្រូវហើយបញ្ជាក់ថា ការ​សាងសង់​ផ្លូវ​រត់​ថ្មី​ដែល​ត្រូវ​បាន​ផ្អាក​ក្នុង​អំឡុង​ពេល​មាន​វិវាទ​ផ្លូវ​ច្បាប់កាលពីពេលកន្លងមកនោះ ឥឡូវ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​។

រំលឹកដែរថាបញ្ហា ដែលធ្លាប់កើតមានកន្លងមកផងដែរនោះគឺជាផែនការ នៃការផ្លាស់ប្តូរទីតាំងស្ថានីយ៍អាកាសរបស់កងម៉ារីនពីតំបន់ Futenma ដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជននៅលើកោះនេះទៅកាន់ទីតាំងដី ដែលបានទាមទារមកវិញដែលហៅថា Henoko នៅឆ្នេរសមុទ្រភាគខាងកើត។

អាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាក្នុងឆ្នាំ១៩៩៦ដើម្បីបិទមូលដ្ឋាន Futenma និងកាត់បន្ថយវត្តមានយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខេត្តចំនួន២១ភាគរយចំពេលមានហេតុការណ៍ ចលាចលជាសាធារណៈចំពោះការរំលោភលើក្មេងស្រី សិស្សសាលាអាយុ១២ឆ្នាំដោយទាហានម៉ារីនពីរនាក់ និងទាហានជើងទឹកអាមេរិកកាលពីឆ្នាំមុន៕ ប្រែសម្រួល៖ស៊ុនលី

To Top