ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបិទការប្រកួតកីឡាការ៉ាតេសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣។
នាឱកាសនោះ លោក វ៉ាត់ ចំរើន បានលើកឡើងថា ការប្រកួតសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមកម្មវិធីច្បាស់លាស់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើឱ្យការប្រកួតជារៀងរាល់ឆ្នាំ មានការប្រមូលផ្តុំនូវសិស្សានុសិស្សដែលជាកីឡាករ កីឡាការិនី ធ្វើការហ្វឹកហាត់ទៅតាមប្រភេទកីឡានីមួយៗ និងផ្ដល់ឱកាសបានជួបជុំគ្នា ដើម្បីធ្វើការប្រកួត រឹតចំណងសាមគ្គីភាព ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក។
តំណាងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរាយការណ៍ថា ការប្រកួតកីឡាការ៉ាតេសិស្សមធ្យមសិក្សាថ្នាក់ជាតិ២០២៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៩០នាក់ ក្រុមចូលរួមមកពីបណ្តារាជធានី ខេត្ត ចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
