សេអ៊ូល៖ ស្ថាប័ននីតិប្បញ្ញត្តិប្រព័ន្ធតុលាការ និងរដ្ឋបាល នៅកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទបានព្យាយាមរារាំងការរីករាល ដាលនៃមេរោគឆ្លងថ្មី ដែលបង្ខំឱ្យស្ថាប័នរដ្ឋផ្អាក និងកាត់បន្ថយប្រតិបត្តិការ និងព្រឹត្តិការណ៍នានា។
រដ្ឋសភាបានបញ្ចប់សម័យប្រជុំពេញអង្គរបស់ខ្លួន និងបានបិទអាគារសំខាន់ៗរបស់ខ្លួនជាបណ្តោះអាសន្ន ដែលនេះអាចជាលើកទីមួយ បន្ទាប់ពីត្រូវ បានគេរកឃើញថា មានមនុស្សម្នាក់ដែលឆ្លងវីរុសនេះបានចូលរួមក្នុងវេទិការសភាកាលពីសប្តាហ៍មុន។
អាជ្ញាធរតុលាការ បានអំពាវនាវឱ្យមានការពន្យារពេល ដែលមិនធ្លាប់មានពីមុននៃការសាកល្បងបន្ទាន់ ហេីយក្នុងនោះក្រសួងរដ្ឋាភិបាល បានលុបចោល និងកាត់បន្ថយចំនួនការប្រជុំ ដំណើរទស្សនកិច្ច និងព្រឹត្តិការណ៍សារព័ត៌មាននានា និងរឹតបន្តឹងនីតិវិធីចូលនៅតាមការិយាល័យរដ្ឋ៕
ដោយ ឈូក បូរ៉ា