ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រោយបង្កើតរាជរដ្ឋាបាលថ្មី គ្មានបរទេសណា ផ្ដាច់ទំនាក់ទំនងការទូត ជាមួយកម្ពុជាឡើយ

រូបភាព៖ DAP News/ ម៉ៅ ដារ៉ាត់

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រោយរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបង្កើតឡើង គ្មានបរទេសណាផ្ដាច់ទំនាក់ទំនង ការទូត ជាមួយកម្ពុជានោះឡើយ មានតែបើកច្រកការទូតបន្ថែម ខណៈថ្នាក់ដឹកនាំជាច្រើនប្រទេស បានប្រកាសទទួលស្គាល់ រាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់។

To Top