បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ត្រីទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ដែលមានការអប់រំ ផ្នែកវេជ្ជសាស្ត្រ ឬឱសថ ត្រូវមានកាតព្វកិច្ច ចុះឈ្មោះជាមួយយោធា ចាប់ពីខែក្រោយនេះ ។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡោះងដោយតំណាង សភា របស់ប្រធានាធិបតី Vladimir Zelensky លោក Fyodor Venislavsky បានប្រកាស កាលពីថ្ងៃសុក្រ។
មន្ត្រីដែលជាសមាជិកនៃគណៈកម្មាធិការសភា Verkhovna Rada ស្តីពីបញ្ហាសន្តិសុខជាតិ បានកត់សម្គាល់ផងដែរថាស្ត្រី ដែលមានសមត្ថភាពទាំងអស់នឹងត្រូវបានរឹតបន្តឹង មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស នៅពេលដែលពួកគេបានចុះឈ្មោះ។
Venislavsky បានកត់សម្គាល់ថា ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីការធ្វើវិសោធនកម្មដែលធ្វើឡើង ដោយសភាអ៊ុយក្រែន ចំពោះច្បាប់ស្តីពីការចល័ត របស់ប្រទេសកាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យមានការ ចុះឈ្មោះយោធារបស់ស្ត្រី ៕
ប្រែសម្រួល៖ស៊ុនលី
