វ៉ាស៊ីនតោន៖ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៤៧០លើក បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកជាង ២៥,០០០ នាក់បានស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើង នេះបើតាមកាសែត Gulf News ដែលជាកាសែតអង់គ្លេស នៅអេមីរ៉ាតអារ៉ាប់រួមបានចុះផ្សាយនៅក្នុងមតិយោបល់នាពេលថ្មីៗនេះ។
យោងតាមអត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ជាមធ្យមកុមារ ២២នាក់ដែលមានអាយុ ១៧ ឆ្នាំត្រូវបានបាញ់ជារៀងរាល់ថ្ងៃ ហើយជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារការបាញ់ប្រហារ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្លាប់ដោយការធ្វើអត្តឃាតផងដែរ។
ប្រភពបានឲ្យដឹងថា ប្រើប្រាស់វប្បធម៌កាំភ្លើង ដែលជនជាតិអាមេរិកទទួលយក គឺជាផ្នែកមួយនៃសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ ដែលត្រូវបានបញ្ចូលទៅក្នុងផ្នត់គំនិតក្នុងស្រុក ដែលកុមារដែលត្រូវបានបាញ់សម្លាប់ជារៀងរាល់ថ្ងៃនឹងមិននាំឱ្យមានការផ្លាស់ប្តូរស្ថានភាពនោះទេ។
ប្រឈមមុខនឹងការពិតដ៏ក្រៀមក្រំនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានប្រាប់ CNN ថា “នេះគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលបុរសដែលញៀវនឹងការសម្លាប់រង្គាល” ។
អំពើហិង្សាដោយកាំភ្លើងគឺជាបញ្ហាបែកបាក់គ្នា និងសម្លាប់មនុស្សក្នុងសង្គមអាមេរិកជាយូរមកហើយ។ ការស្លាប់ដោយសាររបួសទាក់ទងនឹងកាំភ្លើងបានកើនឡើងនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៤ ដោយឆ្នាំ២០២១ កើនឡើងដល់កម្រិតខ្ពស់បំផុតគឺមានចំនួន ៤៨,៨៣០នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា