បរទេស៖ប្រធានាធិបតីអាហ្វ្រិកកណ្តាលលោក Faustin Archange Touadera បានប្រាប់ប្រធានាធិបតី Emmanuel Macron ថាទំនាក់ទំនងរវាងសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) និងរុស្ស៊ីមិនពាក់ព័ន្ធនឹងប្រទេសបារាំងទេ។
យោងតាមការដកស្រង់សំដីដែលធ្វើឡើងដោយ RT លោកTouadera ត្រូវបានគេរាយការណ៍ថាបានធ្វើអត្ថាធិប្បាយនៅពេលជួបលោក Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃពុធខណៈពេលដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយបាសម្រាប់កិច្ចប្រជុំកំពូល G77 ។
បើយោងតាមអ្នកនាំពាក្យរបស់គាត់គឺលោក Albert Yaloke Mokpeme បានឲ្យដឹងថាមេដឹកនាំប្រទេសអាហ្រ្វិកបានប្រាប់ Macron ថា CAR កំពុងសហការ ជាមួយអាជ្ញាធររុស្ស៊ីនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិនិងការបណ្តុះបណ្តាលរវាងរដ្ឋនឹងរដ្ឋ ដោយសង្កត់ធ្ងន់ថាទិដ្ឋភាពផ្សេងទៀតនៃទំនាក់ទំនងគឺ មិនចាំបាច់រដ្ឋាភិបាលទីក្រុងប៉ារីសមិនខ្វាយខ្វល់នោះទេ។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង Macron បានជួបជាមួយ លោកTouadera ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលតានតឹងអស់ជាច្រើនឆ្នាំ ដោយសារផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់ CAR ជាមួយទីក្រុងម៉ូស្គូ និងវត្តមានរបស់ក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner Groupនៅទីនោះផង៕
ប្រែសម្រួល៖ស៊ុនលី