ព័ត៌មានអន្តរជាតិ

រុស្សី កោះហៅប្រេសិតពិសេសបារាំង ជុំវិញការបដិសេធអ្នកកាសែតរុស្សី ក្នុងសន្និកាសែតរបស់លោក Macron

Global Look Press

បរទេស៖ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងមូស្គូ លោក Pierre Levy ជុំវិញការប្រព្រឹត្តចំពោះអ្នកកាសែតរុស្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន របស់លោកប្រធានាធិបតី Emmanuel Macron ក្នុងកិច្ចប្រជុំកំពូល G20 កាលពីជាងមួយសប្តាហ៍មុន។

យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្សីបានអះអាងថា អ្នកឆ្លើយឆ្លងព័ត៌មាន RIA Novosti និងជានិពន្ធនាយកនៅប្រព័ន្ធផ្សព្វផ្សាយ Russia-News ផងនោះ ត្រូវបានបដិសេធការចូលទៅកាន់ព្រឹត្តិការណ៍នេះក្នុង ហើយរុស្សីហៅសកម្មភាពរបស់អាជ្ញាធរបារាំងថាជាការរើសអើងដោយបើកចំហ។

សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបានបន្ថែមទៀតថា សកម្មភាពបែបនេះគឺបានបំពានលើគោលការណ៍សេរីភាពសារព័ត៌មានយ៉ាងដាច់អហង្ការហើយការ ដែលអាជ្ញាធរបារាំងបដិសេធមិនសុំទោសចំពោះឧបទ្ទវហេតុនេះមានន័យថាបារាំងបាន បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រឆាំងនឹង ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។

លើសពីនេះរុស្សីបានចាត់ទុកថាវាគឺជាសកម្មភាព ការធ្វើទុក្ខបុកម្នេញអ្នកកាសែតរុស្ស៊ីក្នុងគោលបំណងមួយនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់អាជ្ញាធរបារាំង ក្នុងការទប់ស្កាត់ការមិនពេញតាមរយៈសារព័ត៌មាន។ តាម​រយៈ​ឯកអគ្គរដ្ឋទូត​បារាំង ទីក្រុង​មូ​ស្គូ​បាន​ទាមទារ​ឱ្យ​ទីក្រុង​ប៉ារីស​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះតទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top