ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង MiG-31 ដើម្បីស្ទាក់មុខយន្តហោះឈ្លបការណ៍ របស់អាមេរិក ហោះរំលងសមុទ្រ Barents

ប្រភព ៖Xinhua

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំង MiG-31 ចំនួន១គ្រឿង ត្រូវបានបញ្ជូនចេញកាលពីថ្ងៃចន្ទ ដើម្បីស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍ P-8A Poseidon របស់សហរដ្ឋអាមេរិក ដែលហោះរំលងចូលដោយនៅពីលើសមុទ្រ Barents ។

ប្រព័ន្ធគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅពីលើអាកាស ខិតជិតព្រំដែនរដ្ឋ ដោយបានបន្ថែមថា យន្តហោះចម្បាំង MiG-31 ត្រូវបានគេវាយឆ្មក់ដើម្បីកំណត់គោលដៅ និងការពារការរំលោភព្រំដែនរបស់រដ្ឋ ។

ពេលយន្តហោះចម្បាំងរុស្ស៊ី ចូលមកជិត យន្តហោះអាមេរិកបានងាកចេញពីព្រំដែនរដ្ឋវិញ ។

ក្រសួងការពារជាតិបានឱ្យដឹងថា ការហោះហើរនេះត្រូវបានអនុវត្ត ដោយគោរពយ៉ាងតឹងរឹង ជាមួយនឹងច្បាប់អន្តរជាតិ នៃការប្រើប្រាស់ដែនអាកាសលើ ដែនទឹកអព្យាក្រឹត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top