ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើនការផលិតមីស៊ីល ដែលមានល្បឿនលឿន ជាងសំឡេង ប្រភេទ Kinzhal

ប្រភព ៖ Sputnik

បរទេស៖ សាជីវកម្ម Rostec របស់រុស្ស៊ីបានបង្កើន ការផលិតមីស៊ីល Kinzhal (Dagger) ដែលមានល្បឿនលឿន ជាងសំឡេង , នេះបើតាមនាយកឧស្សាហកម្ម នៃក្រុមហ៊ុនការពារជាតិលោក Bekhan Ozdoev បានបង្ហាញ។ លោកបានបន្ថែមថា ចំនួនផ្នែករឹង និងអាវុធយុទ្ធភណ្ឌយោធាប្រភេទផ្សេងទៀត ដែលត្រូវបានបង្កើនបរិមាណយ៉ាងខ្លាំងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃអង្គារសារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Ozdoev ដែលបាននិយាយថា តួលេខសម្រាប់ គ្រាប់បែកមួយ ចំនួនបានកើនឡើង ដល់ដប់ដង ។ លោកបានកត់សម្គាល់ថា “ក្នុងចំណោមគ្រឿងសឹកផ្សេងទៀត ការផលិតមីស៊ីលសម្រាប់ប្រព័ន្ធ ‘Kinzhal’ ‘Iskander’ និង ‘Pantsir’ គ្រាប់បែកពីលើអាកាស កាំភ្លើងធំ និងសំបកធុងកំពុង គឺត្រូវបានបង្កើនឡើង។

យោងតាមលោក Ozdoev ក្រុមហ៊ុនផលិតការពារជាតិរុស្ស៊ី គឺកំពុងផលិតរថក្រោះ រថពាសដែក និងប្រព័ន្ធរ៉ុក្កែតកាន់តែច្រើនឡើងៗ។ នាយកសាជីវកម្មការពារជាតិរបស់រុស្ស៊ីរូបនេះ បានបន្ថែមថា ក៏មានគម្រោងក្នុងការបង្កើនការ ផលិតយន្តហោះគ្មានមនុស្សបើកយោធាផងដែរ ដោយការងារកំពុងបន្តលើការ អភិវឌ្ឍអាវុធកាំភ្លើងធំដឹកនាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top