បរទេស ៖ យោងតាមមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រទេស G7 ដែលបានផ្តល់បទសំភាសជាមួយ នឹងកាសែតBloomberg បានឱ្យដឹងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយរយៈពេលពីប្រាំមួយទៅប្រាំពីរឆ្នាំទៀត។
យោងតាមការចេញផ្សាយ របស់ RT ប្រភពដដែលបានសរសេរទៀតថា មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តរបស់ទីក្រុងគៀវ នឹងប្រឈមមុខ នឹងបញ្ហាប្រឈមនានា ខណៈដែលពួកគេព្យាយាមរក្សាការ គាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ។
មន្ត្រីជាច្រើននាក់ ដែលនិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហាញថា ការកំណត់ពេលវេលាអូសបន្លាយនេះ បណ្តាលមកពីការវាយបកដែលត្រូវបានផ្សព្វផ្សាយ ជាច្រើនរបស់អ៊ុយក្រែន ដំណើរការបានតិចតួច ដែលនាំទៅដល់ ការរំពឹងទុកមានភាពមិនច្បាស់លាស់ ។
មន្ត្រីកំពូលអឺរ៉ុបមួយរូប បានប្រាប់ Bloomberg ថា ទោះបីជាមានការគាំទ្រ ក៏ដោយ ក៏អ៊ុយក្រែនទំនងជានឹង ប្រឈមមុខនឹងបញ្ហា ដែលបណ្តាលមកពីការផ្គត់ផ្គង់ អាវុធលោកខាងលិច មិនគ្រប់គ្រាន់ និងការកើនឡើង នៃការបាត់បង់អាយុជិវិតយោធា និងពលរដ្ឋសីវ៊ិលបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី