ព័ត៌មានអន្តរជាតិ

អាមេរិក ទម្លាក់​ពាក្យ​ចោលប្រឆាំង​ ការ​នេសាទ​ត្រី​បាឡែន ដែល​ប្រឆាំង​នឹង​ជប៉ុន​ ក្នុង​កតិកាសញ្ញា​ឥណ្ឌូ​ប៉ាស៊ីហ្វិក

Kyodo

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមបញ្ចូលភាសាប្រឆាំង ការនេសាទត្រីបាឡែននៅក្នុង កតិកាសញ្ញាពាណិជ្ជកម្ម ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន បន្ទាប់ពីការប្រឆាំងយ៉ាងខ្លាំងក្លា ពីប្រទេសជប៉ុន។

ដំណោះស្រាយនៃចំណុចសំខាន់ នៃជម្លោះរវាងសមាជិកសំខាន់ពីរ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលត្រូវបានឈានដល់នៅក្នុង កិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា។

បន្ទាប់ពីការដកខ្លួនចេញពី គណៈកម្មាការត្រីបាឡែន អន្តរជាតិក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែន ជាលក្ខណៈពាណិជ្ជកម្មក្នុងដែនទឹក ពីច្រាំងសមុទ្ររបស់ខ្លួន។ ការដាក់បញ្ចូលភាសាប្រឆាំងការ នេសាទត្រីបាឡែននៅក្នុង កតិកាសញ្ញាពាណិជ្ជកម្ម នឹងធ្វើឱ្យប្រទេសជប៉ុន មានការលំបាកក្នុងការបន្តការអនុវត្តបែបនេះ។

យោងតាមប្រភពបានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បាននឹងកំពុងជំរុញឱ្យមានការដាក់ បញ្ចូលភាសាប្រឆាំងការនេសាទត្រីបាឡែននៅក្នុង IPEF ចាប់តាំងពីការចាប់ផ្តើម ក្របខ័ណ្ឌនៅក្នុងខែឧសភា ឆ្នាំ២០២២ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top