នៅរសៀលថ្ងៃទី ២១ ខែកញ្ញា មេរៀនទី ៤ នៃ “ថ្នាក់រៀន Tiangong” ត្រូវបានប្រារព្ធធ្វើឡើងនៅស្ថានីយអវកាសចិន។ លោក Jing Haipeng លោក Zhu Yangzhu និងលោក Gui Haichao “ដែលក្លាយជាគ្រូបង្រៀនអវកាស”ថ្មីបាននាំយកថ្នាក់វិទ្យាសាស្ត្រអវកាសដ៏អស្ចារ្យដល់យុវវ័យទាំងឡើយ ។
អវកាសយានិករបស់ចិនបានផ្តល់មេរៀននៅក្នុងកាប៊ីនពិសោធន៍ Mengtian ជាលើកដំបូង ។
ក្នុងរយៈពេលនៃការបង្រៀនប្រមាណ ៤៨ នាទី អវកាសយានិក Shenzhou ១៦ បានណែនាំយ៉ាងរស់រវើកនូវទិដ្ឋភាពការងារនិងការរស់នៅនៃម៉ូឌុលពិសោធន៍ Mengtian នៃស្ថានីយអវកាស ហើយបានបង្ហាញពីការពិសោធចំនួន ៥ រួមទាំងការពិសោធអណ្តាតភ្លើងរាងស្វ៊ែរនិងការពិសោធ”ភីងប៉ុង”ដ៏អស្ចារ្យ ហើយបានពន្យល់យ៉ាងរស់រវើកអំពីគោលការណ៍វិទ្យាសាស្ត្រនៅពីក្រោយការពិសោធន៍ ។ ក្នុងអំឡុងពេលបង្រៀន អវកាសយានិកអាចទាក់ទងដោយផ្ទាល់ជាមួយគ្រូនិងសិស្សនៅលើភាពផែនដីតាមប្រព័ន្ធវីដេអូផង ។
សកម្មភាពបង្រៀននេះបានបង្កើតថ្នាក់លើដីនៅក្នុងទីក្រុងចំនួនប្រាំរបស់ប្រទេសចិន ហើយតំណាងសិស្សប្រហែល ២៨០០ នាក់បានចូលរួមក្នុងសកម្មភាពនៅនឹងកន្លែង ។
ក្នុងដំណាក់កាលនៃការអនុវត្តនិងអភិវឌ្ឍន៍នៃស្ថានីយអវកាស “មេរៀនTiangong” នឹងអនុវត្តសកម្មភាពបង្រៀនតាមអវកាសជាបន្តបន្ទាប់ទៀត ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន