ព័ត៌មានអន្តរជាតិ

Update-អគ្គស្នងការនគរបាលជាតិថៃថា ការវាយឆ្មក់ផ្ទះរបស់ នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកនោះទេ

The Nation

ភូកេត៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ដាំរ៉ុនសក្តិ កិតិប្រាប៉ាស បាននិយាយថា ការវាយឆ្មក់ផ្ទះរបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត គឺ មិនពាក់ព័ន្ធនឹងការជ្រើសរើស អ្នកស្នងតំណែងរបស់លោកនោះទេ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ដាំរ៉ុងសក្តិ ដែលនឹងចូលនិវត្តន៍នៅចុងខែនេះ បាននិយាយថា លោកទើបតែបាន ឮពីការវាយឆ្មក់ចូលឆែកឆេរផ្ទះឧត្តម ស៊ូរ៉ាឆាត កាលពីព្រឹកនេះប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ការ​ឆ្មក់​ចូល​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស ​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង ​ជន​សង្ស័យ​លេង​ល្បែង​អនឡាញ​មួយ​ចំនួន។

លោក​បាន​បន្ត​ថា​ «​ប៉ូលិស​មិន​ទាន់​ផ្តល់​សេចក្តី​សង្ខេប​ នៃ​ប្រតិបត្តិការ​នៅ​ឡើយ​ទេ​មុន​ពេល​ សន្និសីទ​សារព័ត៌មាន​អាច​ត្រូវ​បាន​រៀបចំ​ឡើង។ យើង​ក៏​នឹង​រង់ចាំ​គោលនយោបាយ​របស់​ នាយករដ្ឋមន្ត្រី​លើ​ប្រធានបទ​នេះ​ដែរ»។

បញ្ជាការរបស់ប៉ូលីសកងកុម៉្មង់ ពិសេសដូមកពីការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានឆ្មក់ចូលផ្ទះរបស់ឧត្តមសេនីយស៊ូរ៉ាឆាត និងផ្ទះប្រាំផ្សេងទៀតដែលគាត់បានទិញ ឱ្យអ្នកក្រោមបង្គាប់របស់គាត់ នៅក្នុងលំនៅដ្ឋានមួយនៅផ្លូវ Soi Vibhavadi 60 កាលពីព្រឹកថ្ងៃចន្ទ។

ឧត្តមសេនីយ ដាំរ៉ុងសក្តិ បានបដិសេធ​មិន​បញ្ជាក់​ថា​តើ​ ជនសង្ស័យ​លេង​ល្បែង​ទាំង​១១​នាក់​ នោះ​មាន​មន្ត្រី​ប៉ូលិស ​៨​នាក់​ដែរ​ឬ​ទេ? ដោយលោក​បាន​ថ្លែង​ថា​ “ខ្ញុំ​កំពុង​រង់ចាំ​របាយការណ៍​ស៊ើបអង្កេត​”។

នៅពេលសួរថាតើការវាយឆ្មក់ ប៉ះពាល់ដល់មុខមាត់របស់ប៉ូលីសថៃដែរឬទេ? លោកឧត្តមសេនីយ ដាំរ៉ុងសក្តិ អគ្គស្នងការនគរបាលជាតិថៃ គ្រាន់តែនិយាយថា ករណីនេះកំពុងត្រូវបានផ្តល់អាទិភាព កំពូលដោយនាយករដ្ឋមន្ត្រីលោក ស្រែថា ថាវីស៊ីន ។

លោក​បាន​បន្ត​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី​បាន​ ផ្តល់​អាទិភាព​ចំពោះ​ករណី​នេះ ហើយ​បាន​សន្យា​ថា​ នឹង​មាន​ភាព​យុត្តិធម៌​ចំពោះ​គ្រប់​ភាគី​ទាំងអស់​។

ប្រភពពីប៉ូលីសបាននិយាយថាទីតាំងចំនួន ៣០ រួមទាំងនៅទីក្រុង Bangkok ផងដែរ ត្រូវបានវាយឆ្មក់ បន្ទាប់ពីប៉ូលីសប្រឆាំង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទទួលបានដីកាចាប់ខ្លួនចំនួន ២៣នាក់ ប្រឆាំងនឹងមន្រ្តីប៉ូលីសចំនួន ៨ នាក់ និងជនស៊ីវិល ១៥នាក់ ។ អ្នក​ទាំង ២៣​នាក់​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នក​បើក​គេហទំព័រ​លេង​ល្បែង​អនឡាញ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ត្រាយរ៉ុង ផៀផាន់ ប្រធានក្រុមការងារប៉ូលីស តាមអ៊ីនធឺណិតបាននិយាយថា ការឆ្មក់ចូលគឺជាផ្នែកមួយនៃ ប្រតិបត្តិការតាមដានបន្ទាប់ពី ការបង្ក្រាបលើគេហទំព័រ betfixroyal.com និងគេហទំព័រចំនួន ១២ ផ្សេងទៀត បណ្តាលឱ្យមានការចាប់ខ្លួន ៣ នាក់ក្នុងខែកក្កដា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top