ព័ត៌មានអន្តរជាតិ

អូគីណាវ៉ា ច្រានចោលការទាមទារ របស់រដ្ឋាភិបាលកណ្តាល ជុំវិញការផ្លាស់ប្ដូរ មូលដ្ឋាន របស់​អាមេរិក

ប្រភព ៖ Kyodo

តូក្យូ ៖ អភិបាល ខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ​បានច្រានចោលការទាមទារ របស់រដ្ឋាភិបាលកណ្តាល ក្នុងការអនុម័តផែនការ កែប្រែរបស់ខ្លួន លើការងារចាក់សំរាម សម្រាប់ការផ្លាស់ទីលំនៅមូលដ្ឋានសំខាន់ របស់សហរដ្ឋអាមេរិក នៅក្នុងខេត្តកោះ ភាគខាងត្បូង ប្រទេសមួយនេះ។

នៅក្នុងលិខិតមួយ ផ្ញើទៅកាន់រដ្ឋាភិបាល អភិបាលក្រុងលោក Denny Tamaki បានឲ្យដឹងថា វាមាន “ការលំបាកក្នុងការអនុម័ត” ផែនការដែលបានកែប្រែ ដើម្បីពង្រឹងដីទន់នៅកន្លែងសំណង់ ដែលបានកំណត់ត្រឹមថ្ងៃផុត កំណត់ថ្ងៃពុធម្សិលមិញនេះ ។

មន្ត្រីបានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក Tamaki ទំនងជាជំរុញឱ្យទីក្រុងតូក្យូ អនុម័តវិធីសាស្រ្តដ៏តឹងរ៉ឹងមួយ និងឆ្ពោះទៅមុខជាមួយនឹងនីតិវិធី ដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងដែនដី ជាជាងអភិបាលក្រុង អនុម័តផែនការនេះ។

រដ្ឋមន្ត្រីក្រសួងដែនដី លោក Tetsuo Saito បានដាក់ការទាមទារនេះ ខណៈដែលលោក Tamaki មិនបានឆ្លើយតបទៅនឹង សេចក្តីសម្រេចរបស់តុលាការកំពូល កាលពីដើមខែនេះ ដែលបានបដិសេធបណ្តឹងឧទ្ធរណ៍ របស់អូគីណាវ៉ា ដោយបញ្ជាក់ពីអាជ្ញាធររបស់ទីក្រុងតូក្យូ ក្នុងការណែនាំរដ្ឋាភិបាលក្នុងតំបន់ឱ្យអនុម័តផែនការ ដែលបានកែប្រែ ។

ទីក្រុងតូក្យូ និងអូគីណាវ៉ា មានជម្លោះជាយូរមកហើយលើការផ្លាស់ ប្តូរទីតាំងស្ថានីយអាកាស របស់កងម៉ារីន របស់សហរដ្ឋអាមេរិក Futenma នៅក្នុងសង្កាត់លំនៅដ្ឋាន Ginowan ទៅកាន់តំបន់ឆ្នេរ Henoko ដែលមានប្រជាជនតិចតិចនៅណាហ្គោ ។

នៅឆ្នាំ១៩៩៦ ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាលើផែនការ ផ្លាស់ប្តូរទីតាំង ដែលពាក់ព័ន្ធនឹងការប្រគល់ដី ដែលកាន់កាប់ ដោយអាកាសយានដ្ឋាន ត្រឡប់មកវិញ ហើយទីក្រុងតូក្យូ បានជ្រើសរើស Henoko ជាកន្លែងផ្លាស់ប្តូរទីតាំងនៅឆ្នាំ១៩៩៩៕
ប្រែសម្រួល ឈូក បូរ៉ា

To Top