ភ្នំពេញ៖ លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន របស់រដ្ឋាភិបាលកម្ពុជា។
យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកផាកទ្រីក ម៉ាហ្វី (W. Patrick Murphy)បានស្វែងយល់ពីគោលនយោបាយរបស់ ក្រសួងរ៉ែនិងថាមពល និងបានកោតសរសើរពីគោលនយោបាយ ឧបត្ថម្ភធន (ការចេញខាត) ថ្លៃភ្លើងជួសប្រជាជន ដោយរដ្ឋាភិបាល និងស្វែងរកការសហការទ្វេភាគី បន្ថែមទៀត៕