ព័ត៌មានអន្តរជាតិ

ស្ថានទូតអ៊ីស្រាអែល ទូទំាងពិភពលោកបិទទ្វារ ស្របពេលមានការតវ៉ា ជុំវិញរឿងប្រាក់ខែ សម្រាប់ប្រេសិត

បរទេស៖ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ស្ថានទូតនិងកុងស៊ុលអ៊ីស្រាអែល នៅទូទាំងពិភពលោក បានបិទទ្វារ កាលពីថ្ងៃពុធម្សិលមិញនេះ ព្រោះតែមានការតវ៉ា ជុំវិញរឿងប្រាក់ខែសម្រាប់ប្រេសិត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាស អំពីការបិទទ្វារនេះ ដោយនិយាយថា គ្មានសេវាកម្មនឹងត្រូវ ផ្តល់ឲ្យដល់សាធារណជន ហើយច្រកចូលទៅស្ថានទូត នឹងមិនត្រូវបានបើក ស្របពេលដែលមន្ត្រី រង់ចាំដំណោះស្រាយ នៃបញ្ហានោះឡើយ។

ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអែល និយាយដូច្នេះថា “អាស្រ័យការសម្រេចចិត្ត របស់ក្រសួងហិរញ្ញវត្ថុ បំពាននឹងកិច្ចព្រមព្រៀង ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ និងអនុវត្តនីតិវិធីឯកតោភាគី លើមន្ត្រីតំណាងនៅបរទេស ផ្លាស់ប្តូរការអនុវត្ត ដែលដាក់ប្រើជាធរមាន អស់រយៈកាល ជាច្រើនទសវត្សកន្លងមក។ ក្រសួងការបរទេសត្រូវបង្ខំចិត្ត ឲ្យបិទបេសកកម្មការទូតអ៊ីស្រាអែល នៅបរទេសទាំងអស់”៕ ប្រែសម្រួល៖ប៉ាង កុង

To Top