ព័ត៌មានអន្តរជាតិ

ក្រុមអវកាសយានិក​ របស់រុស្ស៊ី វិលមកកាន់ភពផែនដីវិញ ក្រោយពីបំពេញ បេសកកម្មអស់ រយៈពេលយ៉ាងយូរ

Roscosmos

VLADIVOSTOK ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា សាជីវកម្មអវកាសរដ្ឋគេស្គាល់ថា Roscosmos របស់ប្រទេសរុស្សី បានប្រកាសថា អវកាសយានិករុស្ស៊ី ចំនួន២នាក់ និងអវកាសយានិក របស់អង្គការ NASA បានវិលត្រឡប់មកកាន់ភពផែនដីវិញ ដោយសុវត្ថិភាពហើយ កាលពីថ្ងៃពុធ បន្ទាប់ពីបានរស់នៅក្នុងស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS) អស់រយៈពេល១ឆ្នាំ ។

យានអវកាស Soyuz MS-23 ដែលដឹកនាំលោក Sergey Prokopyev, Dmitri Petelin និង Frank Rubio បានចតចេញពីម៉ូឌុល Prichal នៃស្ថានីយ ISS កាលពីថ្ងៃពុធ ហើយបានចុះចត នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាម៉ោង១៤និង១៧ នាទី ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង ១១និង១៧នាទីម៉ោងសកល ។ សារជីវកម្ម Roscosmos បានឲ្យដឹងដូច្នេះនៅលើគេហទំព័រ ផ្លូវការរបស់ខ្លួន ។

ក្រោយពីបានស្នាក់នៅក្នុងលំហ អាកាសអស់រយៈពេល៣៧១ថ្ងៃ លោក Prokopyev និង Petelin បានបង្កើតកម្មវិធីហោះហើរ រយៈពេលវែងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ស្ថានីយ ISS ។

ក្នុងអំឡុងពេល នៃការហោះហើរអវកាសចំនួន២របស់គាត់ លោក Prokopyev បានប្រមូលផ្តុំគ្នា លើសពី៥៦៧ថ្ងៃ និងលើសពី៥៥ម៉ោង សរុបសម្រាប់ការដើរ នៅលើលំហ ចំនួន៨លើក ។ លោក Petelin បានធ្វើការហោះហើរ នៅលើទីអវកាសជាលើកដំបូង របស់គាត់ដោយបានប្រមូលផ្ដុំ អស់លើសពី៣៩ម៉ោង សម្រាប់ការដើរលើលំហអាកាសចំនួន៦លើក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top