ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវឲ្យសែប៊ី ដកទ័ពចេញពីព្រំដែនកូសូវ៉ូ ខណៈភាពតានតឹង បន្តកើនឡើង

រូបភាពពី៖​ AFP

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យប្រទេសសែប៊ីក្នុងការដកទ័ពចេញពីតំបន់ព្រំដែន ខណៈដែលការដាក់ពង្រាយទ័ពមានទ្រង់ទ្រាយធំមិនធ្លាប់មានឡើយនាពេលកន្លងមក។

ប្រភពដដែលបានសរសេរទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងក្រុមជនជាតិដើមកូសូវ៉ូនិងជនជាតិដើមសែប៊ីនិងក្រុមសហគមជនជាតិអាល់បានីនៅតាមតំបន់ព្រំដែន។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នទាំងនោះអង់គ្លេស ក៏កន្លងមកក៏បានបញ្ជូនទ័ពឲ្យចូលរួមក្នុងការកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូ នៅទីនេះផងដែរ។

ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានពណ៌នាអំពីការដាក់ពង្រាយយោធាដ៏ធំ នៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជាការអភិវឌ្ឍន៍ដ៏អស្ថិរភាព៕ ប្រែសម្រួល៖ស៊ុនលី

To Top