សេអ៊ូល ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់កូរ៉េខាងជើង បានចាប់ផ្តើមការហោះហើររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី បន្ទាប់ពីពួកគេត្រូវបានផ្អាកកាលពីខែមុន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មីនេះ។
ជើងហោះហើរ JS271 របស់ក្រុមហ៊ុន Air Koryo បានចាកចេញពីទីក្រុងព្យុងយ៉ាង នៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ ហើយយន្តហោះដដែលក្រោម លេខជើងហោះហើរ JS272 បានចាកចេញពីទីក្រុង Vladivostok នៅម៉ោង ១២ និង ៣០ នាទីនៅថ្ងៃដដែល នេះបើយោងតាមគេហទំព័ររបស់ ក្រុមហ៊ុនអាកាសចរណ៍។
នេះជាលើកទីមួយហើយដែលទីក្រុងព្យុងយ៉ាង បានបើកទ្វារទៅកាន់ប្រទេសក្រៅចាប់តាំងពីចុងខែមុន នៅពេលដែលប្រទេសនេះ បានបិទកំពង់ផែចូលតាមផ្លូវគោក សមុទ្រ ឬអាកាស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសកូរវីដ- ១៩ ពីការឆ្លងរាលដាលចូលប្រទេស៕ដោយ ឈូក បូរ៉ា