ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី សាកល្បងប្រើប្រាស់ ឥន្ធនៈអ៊ីដ្រូសែន ដើម្បីដំណើរការនាវា ដែលដើរដោយថាមពលអគ្គិសនី

រូបភាពពី៖​ XINHUA

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី ឈ្មោះថា Sitronics Group បានសាកល្បងគំរូដំបូងនៃទូកអគ្គិសនីដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែននៅលើដងទន្លេ Neva ។

ក្រុមហ៊ុន Sitronics បានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវទូកដែលបំពាក់ដោយម៉ាស៊ីនភ្លើងគីមី ហៅកាត់ថា (ECG) ដែលបំប្លែងអ៊ីដ្រូសែនទៅជាអគ្គិសនី ។

ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ទូកនេះជាប្រភេទទូកដែលដំបូងគេនៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនបានឲ្យដឹងថា អ៊ីដ្រូសែន ដែលជាប្រភេទឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន និងជោគជ័យបំផុត អាចពង្រីកដល់ទូកអគ្គិសនី ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ដោយបានបន្ថែមនូវបច្ចេកវិទ្យាបែបនេះអាចអនុវត្តបានទាំងនាវាទេសចរណ៍ និងនាវាដឹកទំនិញផងដែរ ។

ក្រុមហ៊ុនបានឲ្យដឹងថា ឥន្ធនៈអ៊ីដ្រូសែន ដែលប្រើប្រាស់សម្រាប់ដំណើរការទូកអគ្គិសនីដឹកអ្នកដំណើរធុនតូចមួយអាចធ្វើដំណើរការបានរហូតដល់២០ម៉ោងដោយមិនចាំបាច់ចាក់ប្រេងបន្ថែមនោះឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top