បរទេស៖ បេសកជនរបស់ប្រចាំ ក្នុងទីក្រុងយេរូសាឡឹមខាងលិច ប្រចាំនៅទីក្រុងមូស្គូលោក Alexander Ben Zvi បានលើកឡើងថា អ៊ីស្រាអែល នឹងបន្តផែនការរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោក នៅតំបន់ហ្គាហ្សា តាមផែនការពីព្រោះការសម្រេចចិត្ត ត្រូវបានធ្វើឡើងរួចរាល់ទៅហើយ។
លោក Ben Zvi បានថ្លែងបែបនេះ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតនិង ដោយកត់សម្គាល់ថា អ៊ីស្រាអែល បានប្រកាសថា ខ្លួនស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ព្រមទាំងបានរៀបចំផែនការ ប្រតិបត្តិការគ្រប់ប្រភេទ រួមទាំងប្រតិបត្តិការផ្លូវអាកាស ដែនសមុទ្រ និងដីរួចទៅហើយ។
បន្ថែមលើសពីនោះ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា លោកជឿជាក់ថាលទ្ធភាពនៃការលុកលុយ ក្នុងដីគឺខ្ពស់ជាង ៥០ភាគរយមកហើយមកទល់នឹងពេលនេះ។
គួរឲ្យដឹងដែរថា អ្វីដែលជាគោលបំណងសំខាន់ កន្លងមកនោះគឺអ៊ីស្រាអែល នឹងរៀបចំផែនការការបំផ្លាញរចនាសម្ព័ន្ធ ភេរវករទាំងអស់ នៃក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាហ្សា ហើយក៏ចង់ដោះលែងចំណាប់ខ្មាំង ដែលចាប់ដោយពួកសកម្មប្រយុទ្ធ មកវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី