ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឡាវ មានចន្ទៈជំរុញទំនិញ ផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូល

ប្រភព ៖ Xinhua

វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ មានបំណងជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផល ដែលអាចផលិតក្នុងស្រុក ជាពិសេសកសិផល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងដោះស្រាយអតិផរណា។

ឡាវបានកត់ត្រាអត្រាអតិផរណា ២៥,៦៩ភាគរយនៅក្នុងខែកញ្ញា ដែលជាការថយចុះបន្តិចពី ២៥,៨៨ភាគរយនៅក្នុងខែសីហា នេះបើយោងតាមការិយាល័យស្ថិតិឡាវ។

ការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា ព្រោះថាមួយភាគបីនៃទំនិញជាមូលដ្ឋាន សម្រាប់ការគណនាការកើនឡើងតម្លៃត្រូវបាននាំចូល។

លោក Nunta Sanouvong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងវៀងច័ន្ទ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ហើយបានប្តេជ្ញាស្វែងរកដំណោះស្រាយ ចំពោះការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅភាគអាគ្នេយ៍ប្រទេស។

ផលិតករក្នុងស្រុក កំពុងប្រឈមមុខ នឹងបញ្ហាផ្សេងៗ ដែលបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដើមផលិតកម្ម ហើយផលិតផលរបស់ពួកគេ មិនអាចប្រកួតប្រជែងជាមួយនឹងទំនិញនាំចូលពីប្រទេសជិតខាង ដែលតម្លៃនៅកម្រិតដូចគ្នា ឬទាបជាង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top