ព័ត៌មានអន្តរជាតិ

Update៖ ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយ២៤លានដុល្លារសម្រាប់តំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Rishi Sunak មេដឹកនាំចក្រភពអង់គ្លេស បានប្រកាសថា អង់គ្លេសកំពុងបញ្ជូនជំនួយបន្ថែមចំនួន២០លានផោន ស្មើនឹង២៤លានដុល្លារ ដើម្បីជួយដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដែលរងផលប៉ះពាល់ដោយសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស ។
គេបានដឹងថា សេចក្តីប្រកាសនេះបាននាំមកនូវចំនួនទឹកប្រាក់ដែលបានសន្យាដល់ទឹកដីប៉ាឡេស្ទីនដោយចក្រភពអង់គ្លេសចាប់តាំងពីការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអ៊ែល កាលពីដើមខែនេះរហូតដល់៣០លានផោន បន្ទាប់ពីទឹកប្រាក់១០លានផោនត្រូវបានផ្តល់ជូនរួចកាលពីសប្តាហ៍មុន ។

មន្ត្រីរបស់អ៊ីស្រាអ៊ែល បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអ៊ែល ពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលត្រូវបានបាញ់សម្លាប់ កាត់ផ្តាច់ ឬដុតសម្លាប់នៅថ្ងៃដំបូងនៃការវាយឆ្មក់ ។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង៥.០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top