ភ្នំពេញ៖ ប្រភពគួរទុកចិត្ត បានថ្លែងអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅមុននេះបន្តិចថា ករណីជនជាតិអង់គ្លេស ទំនងជាស្លាប់ហើយ។
នារីដែលបាត់ខ្លួនឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ កោះរ៉ុង នៅម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍ ។