ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕ ដោយ៖ធី លីថូ