រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបរិច្ចាគអង្ករចំនួន២០០តោន ដល់ប្រទេសចិន ដែលជាជំនួយមនុស្សធម៌មួយក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ។
ការបរិច្ចាគជាអង្ករនេះដែរ ត្រូវបានប្រគល់ដល់ដៃដោយផ្ទាល់ជូនដល់លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅមីយ៉ាន់ម៉ា Chen Hai នៅឯតំបន់ឧស្សាហកម្ម Shwe Pyi Thar នៅតំបន់រ៉ងហ្គូន ។
ការបរិច្ចាគអង្ករនេះ នឹងដឹកនាំដល់ខេត្តហឺប៉ី តែម្តង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា