ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំប្រទេសប៊ែលឡារុស ថ្លែងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទ្រឹង ហើយគប្បីបញ្ចប់ជម្លោះដោយការចចារគ្នា

Xinhua

បរទេស៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា លោក Alexander Lukashenko មេដឹកនាំផ្តាច់ការនៃប្រទេសប៊ែលឡារុស និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានមានថ្លែងថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងជាប់គាំងនៅសមរភូមិមុខ ហើយភាគីទាំង២ចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចចារគ្នាដើម្បីបញ្ចប់ជម្លោះ ។


លោក Lukashenko បានថ្លែងថា “មានបញ្ហាគ្រប់គ្រាន់ទាំងសង្ខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងជាប់គាំង ។ គ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយពង្រឹង ឬជំរុញជំហររបស់ពួកគេ” ។

លោកបានបញ្ជាក់ថា “ពួកគេនៅទីនោះ ក្បាលដេកស្តូកស្លាប់នៅទល់មុខគ្នា” ។

សហរដ្ឋអាមេរិកបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបន្តជំរុញនៅក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃទីក្រុង Avdiivka ដែលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅសមរភូមិមុខដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន បានផ្លាស់ប្តូរតិចតួចប៉ុណ្ណោះកាលពីឆ្នាំមុន បើទោះបីជាការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង គៀវ អស់រយៈពេលជាច្រើនខែក៏ដោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top