ព័ត៌មានជាតិ

សម្ដេចតេជោប្រតិកម្ម ចំពោះអ្នកស្នើកែរដ្ឋធម្មនុញ្ញដាក់ថា បើអត់ពីហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី (វីដេអូ)

សម្ដេចតេជោប្រតិកម្ម ចំពោះអ្នកស្នើកែរដ្ឋធម្មនុញ្ញដាក់ថា បើអត់ពី ហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត

សម្ដេចតេជោប្រតិកម្ម ចំពោះអ្នកស្នើកែរដ្ឋធម្មនុញ្ញដាក់ថា បើអត់ពីហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តីhttps://dap-news.com/national/2020/03/02/36882/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 2 មីនា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះអ្នកស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីដាក់ទាយាទរបស់នាយរដ្ឋមន្ដ្រី ឲ្យស្នងតំណែងបន្តពីឪពុក ព្រោះបើធ្វើដូច្នេះ កម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យឡើយ គឺខុសទៅនឹងច្បាប់ ដែលបានចែងនាពេលកន្លងមក។

ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញចែងថា ប្រសិនបើតំណែងនាយករដ្ឋមន្ដ្រី នៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ដ្រី នឹងត្រូវរៀបចំឡើងវិញ តាមបែបបទរដ្ឋធម្មនុញ្ញ ព្រោះប្រទេសកម្ពុជា គឺជាប្រទេសមានការរៀបចំការបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ ជ្រើសរើសមេដឹកនាំដោយខ្លួនឯង។ សម្ដេចថា ប្រសិនបើតំណែងនាយករដ្ឋមន្រ្តីទំនេរម្ដងៗ ត្រូវតែងតាំងនាយករដ្ឋមន្ដ្រី ស្ដីទីឲ្យកាន់ការងារជំនួស។

សម្ដេច មានប្រសាសន៍ថា «គេចង់កែត្រង់ចំណុចថា នៅក្នុងរដ្ឋធម្មនុញ្ញតែម្ដង ឲ្យមានទាយាទ របស់នាយករដ្ឋមន្ដ្រីទៅវិញ វាហួស។ អីចឹងទេខ្ញុំកំពុងតែឆ្ងល់ថា គេមានចេតនាអី ដាក់ថាអីចឹង។អត់ពីអ្នកនេះធ្វើនាយករដ្ឋមន្ដ្រី អ្នកមួយទៀតធ្វើនាយករដ្ឋមន្ដ្រី ឲ្យដាក់ក្នុងរដ្ឋធម្មនុញ្ញ បើចឹងប្រទេសនេះ មិនមែនប្រទេសប្រជាធិបតេយ្យទេ។ គេចង់សំដៅថា បើអត់ពី នាយកដ្ឋមន្ដ្រី ហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត តែម្ដងទៅ»។

បន្ថែមពីនេះ សម្ដេចរៀបរាប់ថា នៅក្នុងប្រទេសកម្ពុជា ព្រះមហាក្សត្រត្រូវជ្រើសតាំងដោយ ក្រុមប្រឹក្សារាជ្យសម្បត្តិទាំង៣ រួមមាន ៖ ព្រឹទ្ធសភា ,រដ្ឋសភា ,គណៈសង្ឃនាយកទាំង២គណៈ និងនាយករដ្ឋមន្ដ្រី ដែលជាសមាជិកក្រុមប្រឹក្សារាជ្យសម្បត្តិ ហើយប្រធានព្រឹទ្ធសភា គឺជាប្រធាន នៃក្រុមប្រឹក្សារាជ្យសម្បត្តិ។

សម្ដេចបន្ដថា«ហើយមានអ្នកខ្លះក្នុងប៉ុន្មានថ្ងៃនេះ លើកឡើងចង់ឲ្យយើង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀត។ ចំណុចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សូមធ្វើពី ៥០បូក១ ទៅ២ ភាគ៣ វិញ អានេះវាឆ្កួតទេអី ដោយតែ ២ភាគ៣ នេះ វាធ្វើការអត់កើត បានជាគេធ្វើវិសោធនកម្ម ២ ភាគ៣ មក៥០បូក១ ដើម្បីផ្ដល់ឱកាសឲ្យអ្នកឈ្នះ ដែលមានសំឡេងគ្រប់គ្រាន់ បង្កើតរាជរដ្ឋាភិបាលនោះ »។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញ កុំឲ្យមនុស្សមួយចំនួន ចេះតែបំភ្លៃព័ត៌មានថា កម្ពុជាមួយថ្ងៃៗ កំពុងជួបវិបត្តិនយោបាយ។ សម្ដេច ឆ្លើយតបវិញថា បើមានវិបត្តិនយោបាយ សួរថាស្រុកខ្មែរមានអ្វីគ្រប់យ៉ាងអីចឹងទេ ខណៈដែលកម្ពុជា មានការរីកចម្រើនឥតឈប់ឈរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នប្រទេសនីមួយៗ តែងតែកើតមានបញ្ហា ជាក់ស្ដែងម៉ាឡេស៊ីនិងថៃ ប៉ុន្តែនៅកម្ពុជាជាការអនុវត្តន៍ច្បាប់សុទ្ធសាធ គ្មានវិបត្តិនយោបាយនោះទេ៕ដោយ៖ អេង ប៊ូឆេង

To Top