ព័ត៌មានអន្តរជាតិ

ប្រទេស និងតំបន់ចំនួន ៨០ ដាក់ការហាមឃាត់ ការធ្វើដំណើរលើកូរ៉េខាងត្បូង ជុំវិញវិបត្ដិកូរ៉ូណា

សេអ៊ូល៖ ប្រទេស និងតំបន់ចំនួន ៨០ កំពុងដាក់បម្រាមការចូល ឬនិតិវិធីដាច់ដោយឡែកពីភ្ញៀវទេសចរ មកពីប្រទេសកូរ៉េខាងត្បួង ពីការភ័យខ្លាចចំពោះវីរុសប្រភេទថ្មី ទោះបីជាការទូតរបស់ទីក្រុងសេអ៊ូល មានការគាំទ្រយ៉ាងខ្លាំង ដើម្បីការពារវិធានការមិនចំគោលដៅ ដែលផ្តោតលើប្រជាជនរបស់ខ្លួនក៏ដោយ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា គិតត្រឹមម៉ោង ៩ និង១០ នាទីព្រឹក ៣៦ ប្រទេសនិងតំបន់ចំនួន ៣៦ គ្រោងនឹងហាមឃាត់ ឬហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលបានមកលេងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះខណៈ ៤៤ ប្រទេស ឬតំបន់កំពុងអនុវត្តនីតិវិធី ដាច់ដោយឡែកសម្រាប់ពួកគេ។

កាលពីថ្ងៃអាទិត្យប្រទេសអង់ហ្គោឡា ត្រូវបានចាត់ថ្នាក់ជាប្រទេសមួយ ដែលអនុវត្តទាំងការហាមឃាត់ការចូល និងវិធានការដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរមកពីប្រទេសកូរ៉េ ប៉ុន្តែនៅថ្ងៃច័ន្ទនេះ ប្រទេសអាហ្វ្រិកមួយនេះ ត្រូវបានចុះបញ្ជីជារដ្ឋ ដែលដាក់បំរាមចូល៕ ដោយ៖ ឈូក បូរ៉ា

To Top