ព័ត៌មានអន្តរជាតិ

ជប៉ុន​ អំពាវនាវឱ្យអ៊ីស្រាអែល ផ្អាកសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប

Kyodo

តូក្យូ៖​ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានអំពាវនាវឱ្យអ៊ីស្រាអែល ផ្អាកសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលប្រទេសមជ្ឈិមបូព៌ា នៅតែបន្តការវាយប្រហារតាមផ្លូវអាកាស និងដី បើទោះបីជាមានការទាមទារកើនឡើង និងរីករាលដាលសម្រាប់ បទឈប់បាញ់មនុស្សធម៌ក៏ដោយ។

លោកស្រី​ Kamikawa ក៏បានប្តេជ្ញាថា ប្រទេសជប៉ុននឹងផ្តល់ជំនួយបន្ថែមប្រហែល ៦៥លានដុល្លារ​ សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស​ ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរក្រោមការឡោមព័ទ្ធដោយអ៊ីស្រាអែល នេះបើយោងតាមក្រសួង របស់នាងបន្ទាប់ពីបានប្រកាសជំនួយចំនួន ១០លានដុល្លារកាលពីខែមុន។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ សមភាគីអ៊ីស្រាអែលលោកស្រី Eli Cohen នៅទីក្រុង Tel Aviv លោកស្រី Kamikawa បានលើកឡើងថា ភាគីទាំងអស់ត្រូវបានអំពាវនាវឱ្យ ធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិ ហើយចំណាប់ខ្មាំងដែលក្រុមហាម៉ាស់​ ត្រូវបានចាប់ខ្លួនគួរតែត្រូវបានដោះលែងភ្លាមៗ នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

លោកស្រី​ Kamikawa ដែលជារដ្ឋមន្ត្រីជប៉ុនដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនចាប់តាំងពី ការវាយប្រហារកាលពីថ្ងៃទី៧​ ខែតុលាដោយក្រុមហាម៉ាស​ លើរដ្ឋជ្វីហ្វ ហើយលោកស្រី​ Cohen បានយល់ព្រមធ្វើការរួមគ្នាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងក្នុងសង្គ្រាម​ ដែលកំពុងកើនឡើងឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top