ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ផ្តាំបេក្ខជនប្រឡងមិនឲ្យយកឧបករណ៍អេឡិចត្រូនិក ឬសំណៅឯកសារទុកជាប់ខ្លួន

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិ នៃការប្រឡងឡើយ ក្នុងរយៈពេល២ថ្ងៃនេះ។

ក្នុងករណីរកឃើញ បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០២៣នេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃ២៨ វិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការដរបស់ក្រសួងផងដែរ ៕

To Top